ចាប់ខ្លួនអ្នកសារព័ត៌មាន ២នាក់ ក្រោយយកឈ្មោះអភិបាល រាជធានីភ្នំពេញ ដើរជំរិតទារលុយគេ

0
10

ភ្នំពេញ៖ ឃាត់ខ្លួនបុរស់ ២នាក់ ដែលតាំងខ្លួនជា អ្នកសារព័ត៍មាន អង្គភាព “គេហទំព័រ អំណាចទាំងបួន” ក្រោយយកឈ្មោះអភិបាលរាជធានីភ្នំពេញ ដើរជំរិតទាលុយ ពីក្លឹបហាត់ប្រាណ MS Gym ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅចំនុចក្លឹបហាត់ប្រាណខាងលើ មានបុរស ២នាក់ បានជិះម៉ូតូ ១គ្រឿងម៉ាក់ PCX ពណ៌ ស ស្លាក់លេខ តាកែវ 1Y-7820 ថាខ្លួនជាក្រុមការងាររបស់លោក ឃួង ស្រេង និងបានទាលុយ ពីក្លឹបហាត់ប្រាណ ចំនួន ២០ដុល្លារ ដោយថាក្លឹបហាត់នោះល្មើសបំរាមគោចរ ទាំងដែលជាក់ស្ដែងក្លឹបខាងលើ មិនបានបើកដំណើរការនោះទេ និងបានដាក់ស្លាក់បិតនៅខាងមុខក្លឹបផងដែរ។

ដោយទទួលបានពត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនបុរសទាំង ២នាក់ មកកាន់ប៉ុស្ដិ៍ដើម្បីសាកសួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here