ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីក្លែងបន្លំធ្វើជា មន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋ

0
18

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីក្លែងបន្លំធ្វើជាសមត្ថកិច្ចមន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋរកស៊ីដឹកឈើ និងដឹកសិប្បកម្ម នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ លុន តុនឡេង (ឡេង) ភេទអាយ៤៣ ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ។ ២- ឈ្មោះ អៀម ប៊ុនធឿន (អែល) ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង មុខរបរកសិករ ។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្ត១គ្រឿង, ទូរស័ព្ទ៣គ្រឿង ។ករណីនេះក្រោយជំនាញបានសួរនាំជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពិតជាបានដើរយកលុយពីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រពិតប្រាកដមែន។បច្ចុប្បន្ន ជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនតាមនិតិវិធីទៅតុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here