ក្រសួងប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៨នាក់ថ្មី ជាសះស្បើយ៦៨២នាក់ និងស្លាប់១២នាក់

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៨២នាក់ និងស្លាប់ ១២ នាក់។

ក្នុងនោះ ៤១១នាក់ ជាករណីឆ្លងសហគមន៍ និងអ្នកដំណើរពីបរទេស១៨៧នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៤.៨៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៩.៦៥៤នាក់ និងស្លាប់១.៦៦៦នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here