អាជ្ញាធរ​ ប្រាប់អាជីវករនិងអ្នកចេញចូល ផ្សារដេប៉ូទាំងអស់ ទៅយកសំណាករកមេរោគកូវីដ១៩ 

0
10

ភ្នំពេញ៖ សាលាខណ្ឌទួលគោក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈកម្មការផ្សារដេប៉ូ សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលបានចេញ-ចូលក្នុងផ្សារដេប៉ូ សូមអញ្ជើញមកយកសំណាក ចាប់ពីព្រឹកនេះតទៅ។

ករណីបងប្អូនអាជីវករ ដែលមិនចូលរួមយកសំណាកនោះទេ ហើយគ្មានក្រដាសវាយត្រា បញ្ជាក់អំពីការយកសំណាក ពីគណៈកម្មការផ្សារ និងមិនត្រូវអនុញ្ញាត អោយបើកតូបនោះទេ។

សូមបងប្អូនសហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ Delta អោយមានប្រសិទ្ធភាពខ្ពស់ ។ទីតាំងសម្រាប់យកសំណាក នៅខាងមុខផ្សារដេប៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here