ដឹងហើយ! លទ្ធផលតេសសំណាករកមេរោគកូវីដ១៩ លើអាជីវករ ផ្សារដេប៉ូនិងអ្នកពាក់ព័ន្ធ «វិជ្ជមាន៥នាក់»

0
9

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា បេសកកម្មនៅផ្សារដេប៉ូ ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី ​១៤ ​សីហា នេះ! ដោយរកឃើញ វិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៥​ ករណី រួមមាន៖ អ្នកលក់ជុំវិញផ្សារ៣នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន​), អ្នកនៅផ្ទះ ១នាក់និងសិស្ស១នាក់។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅតំបន់នៅជុំវិញ ផ្សារដេប៉ូ ញឹកញាប់ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ សូមតាមដានសុខភាព និងទៅធ្វើតេស្ដប្រសិនបើសង្ស័យនៅទីតាំងយកសំណាក ដែលនៅជិតបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here