ឃាត់ខ្លួន បុរសពីរនាក់ ក្នុងនោះម្នាក់ ជានាយកសាលា ក្លែងខ្លួនជាមន្រ្តី អ.ប.ព ទារលុយពីជនរងគ្រោះ

0
11

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (អ.ប.ព) នៅយប់ថ្ងៃទី១៤ ខែសីហានេះ បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ក្នុងរយៈពេលពីរថ្ងៃ អ.ប.ព បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្នុងករណីពីរខុសគ្នាដែលក្លែងខ្លួនជាមន្ត្រីអបពទៅទារលុយពីជនរងគ្រោះ។

អ.ប.ព បានបញ្ជាក់បន្តថា កន្លងមកនេះមានលេចឮព័ត៌មានជាបន្តបន្ទាប់នៅកន្លែងនេះ នៅកន្លែងនោះថាមានមន្ត្រី អ.ប.ព ទូរស័ព្ទទៅដើម្បីសុំលុយ ឬក៏ទារប្រាក់ជាថ្នូរនឹងការបិទបាំងនូវអំពើពុករលួយ។ ព័ត៌មានចុងក្រោយគឺមានអំពើទារលុយនេះរហូតដល់ប៉ះមកលើអ្នកគ្រូនាយិកាសាលា និងមុខសញ្ញាមួយចំនួនទៀត។

អ.ប.ព បានប្រមូលកម្លាំងធ្វើប្រតិបត្តិការយ៉ាងរហ័សរហូតប្រមូលបានភស្តុតាងរឹងមាំជាក់លាក់លើករណីពីរខុសគ្នាដែលករណីមួយក្លែងជាអនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ អ្នកនោះគឺជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ ឯករណីទី២ អ.ប.ព មានការហួសចិត្តដែលជានាយកសាលាមួយរូបតាំងពីឆ្នាំ២០១៥ មក បែរជាប្រព្រឹត្តអំពើមកលើនាយកសាលាដូចគ្នា មកលើគ្រូបង្រៀន ជាពិសេសមកលើនាយករង​របស់ខ្លួន និងមកលើគ្រូរបស់ខ្លួនបីបួននាក់។

មុននឹងបញ្ជូនទៅតុលាការ អ.ប.ព. បានរកគ្រប់វិធីដើម្បីឱ្យជនល្មើសទាំង២ករណីនេះសងលុយមកដល់អ្នករងគ្រោះបានយ៉ាងមានប្រសិទ្ធភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here