អាជ្ញាធរសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ដោយសារមានការឆ្លងរាលដាលមេរោគបំប្លែងថ្មីDelta

0
9

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា។

យោងតាមសេចក្ដីសម្រេចរបស់ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា ការបិទកំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយ ស្ថិតនៅក្នុងភូមិយកបាត្រ និងភូមិយកបាត្រ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនេះ មានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) នៅក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here