អាណិតណាស់! ឪពុកកើតកូវីដ១៩ ម្តាយចុងចិត្តអប្រិយដេញកូនអាយុ១៣ឆ្នាំចេញពីបន្ទប់ជួល

0
11

ភ្នំពេញ៖ ក្មេងប្រុសម្នាក់មានអាយុ១៣ឆ្នាំ ត្រូវបានម្តាយចុងចិត្តអប្រិយដេញ ចេញពីបន្ទប់ជួល ខណៈឪពុកបង្កើតត្រូវបានតេស្តយកសំណាក រកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានក្រុម គ្រូពេទ្យដឹកយកទៅព្យាបាលបាត់ ដោយបន្សល់ទុកកូនប្រុសនៅជាមួយម្ដាយចុង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង១២ និង៣០ នាទីរសៀល ថ្ងៃ ចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ សម្តេច ជាស៊ីមក្នុងភូមិ ព្រែកលៀប ( ផ្សារ ព្រែក ខ្វិត ) ក្នុងសង្កាត់ ព្រែកលៀបខណ្ឌ ជ្រោយចង្វារាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីលោក ម៉ែន វង មេបញ្ជាការ រងកងរាជអាវុធខណ្ឌជ្រោយចង្វា បានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះ ផល លាភអាយុ១៣ឆ្នាំមានឪពុកឈ្មោះ គាត ផល្លី ដែលមានវិជ្ជមាន កូវីដ-១៩ ស្នាក់នៅ បន្ទប់ជួលនៅកន្លែងបិទខ្ទប់យកសំណាកខាងលើ។ ចំណែកស្ត្រីជា ម្តាយចុងពុំបាន ស្គាល់អត្តសញ្ញាណនោះទេ ។

លោកមេបញ្ជាការរងកងរាជអាវុធ ខណ្ឌជ្រោយចង្វា បានឱ្យដឹងទៀតថា បន្ទាប់ពីត្រូវ ម្តាយចុង បណ្តេញចេញក្មេងប្រុសនោះ លោកក៏ បានឱ្យទូរស័ព្ទដៃមួយ គ្រឿងនិងបានដឹកយកទៅ បុរីរុងរឿងដើម្បីប្រគល់ឱ្យអាជ្ញាធរ ខណ្ឌចាត់ចែង រកកន្លែងស្នាក់នៅឱ្យក្មេង ធ្វើចត្តាឡីស័កផងដែរ។

សូមជម្រាបថា អាជ្ញាធរ ខណ្ឌ ជ្រោយចង្វា និង សង្កាត់ ព្រែកលៀបនៅព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២១នេះ បានបិទខ្ទប់ កំណាត់ផ្លូវ សម្តេចជាស៊ីម និង ផ្សារព្រែកខ្វិត ដើម្បីយកសំណាក បន្ទាប់ពីឪពុកក្មេងប្រុសខាងលើនេះ ត្រូវបានក្រុម គ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ ហើយកូនប្រុសគឺអវិជ្ជមាន។

ប្រភពដដែលបន្តថា ភ្លាមនោះ ម្តាយចុង ក៏បាន បិទទ្វារមិនបានចេញយកសំណាកនោះឡើយ។ បន្ទាប់ពីចប់យកសំណាក ឪពុកត្រូវបាន ក្រុមគ្រូពេទ្យបានបញ្ជូនទៅព្យាបាលតែម្តង។

ប៉ុន្តែ អ្វី ដែលគួរឱ្យចាប់អារម្មណ៍នេះ បន្ទាប់ ពីឪពុកទៅបាត់ ក្មេងប្រុសរូបនោះត្រូវបាន ស្ត្រីជាម្តាយចុង ដេញពីបន្ទប់ជួល នៅចំពោះមុខអាជ្ញាធរ ហើយអាជ្ញាធរនឹកហួសចិត្ត និងស្ត្រីដែលជាម្តាយចុងរូបនោះផងដែរ។

គួរបញ្ជាក់ថា លុះនៅវេលារសៀលថ្ងៃដដែលនេះទើប ស្ត្រីជាម្តាយចុងរួមនឹងអ្នក ជិតខាងដែលមិនទាន់ធ្វើតេស្ដនោះក៏ត្រូវ អាជ្ញាធរនិង ក្រុមគ្រូពេទ្យចុះយកសំណាក ប៉ុន្តែ អវិជ្ជមានទាំងអស់ព្រមទាំងម្តាយចុងចិត្តអប្រិយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here