វៃខ្នោះបុគ្គលិកក្រុមហ៊ុនលីម៉ីអ៊ីងម្នាក់ ករណីរំលោភលើទំនុកចិត្ត

0
12

ភ្នំពេញ៖ ដោយមានការចង្អុរបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជំនាញបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ លាង សិត្យា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបញ្ចាំលីម៉ីអ៊ីង មានទីលំនៅ ផ្ទះលេខ១៣៨ ផ្លូវ៦១៤ ភូមិ១៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះធ្វើឡើង ដោយមានការសម្របស្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តអនុវត្តតាមនីតិវីធី តាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here