ភ្នំពេញ៖ សាខា ក.ប.ប. រាជធានី ភំ្នពេញ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូ បានចំនួន ៨ទីតាំងក្នុងនោះ ៨ស្ថានីយ/ដេប៉ូ ដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
ដោយឡែក តាមរយៈការចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្តែង នៅទីតាំងស្ថានីយ/ដេប៉ូ ចំនួន៩ ទីតាំង ក្នុងនោះ២ស្ថានីយ/ដេប៉ូ ត្រូវបានរកឃើញភាពមិនអនុលោម ដែលបានប្រព្រឹត្តល្មើស នឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕



