នាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន ពីប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

0
8

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈម ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។

យោងតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវ កសិផល របស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។

ដូច្នេះសូមប្រជាកសិករ ដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមក ក្រុមការងាររបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្ដើមទទួលទិញ ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ ។

ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង
ទំនាក់ទំនង តាមរយៈ ទូរសព្ទ លេខ៖
1-0977773737 លោក សេង ឌីលីន
2-0889037777 លោក ស៊ុន ម៉េងហៃ៕

សូមបញ្ជាក់ថា ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានប្រកាសថា បច្ចុប្បន្នផ្លែមៀនប៉ៃលិន បានចាប់ផ្តើមប្រមូលផលហើយ ប៉ុន្តែដោយសារបញ្ហា រីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាម អនាម័យ ជាកត្តាធ្វើឲ្យមានបញ្ហាប្រឈមមិនទាន់អាច ធ្វើការនាំចេញទៅកាន់ ទីផ្សារក្រៅប្រទេសបាន ពិសេសប្រទេសថៃ កំពុងបិទមិនឲ្យនាំចូលមៀន ប៉ៃលិនតាមច្រកព្រំដែន ទើបក្រសួងបានអំពាវនាវដល់អ្នក នាំចេញផ្លែមៀនប៉ៃលិន បង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here