រដ្ឋបាលខេត្តប៉ៃលិន ប្រកាសទិញផ្លែមៀន ឬតាង៉ែន ក្នុងតម្លៃមួយសមរម្យ

0
12

ភ្នំពេញ÷ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានប្រកាស និងទិញផ្លែមៀន ឬតាង៉ែន ក្នុងតម្លៃមួយសមរម្យទីផ្សារ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោកស្រីអភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងការប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន, តាង៉ែន នៅតាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែប្រទេសជិតខាង សម្តេចទាំងទ្វេរតែងតែគិតគូរដល់ជីវភាពរស់នៅ គួបផ្សំនិង វិធានការទប់ស្កាត់ការពារ សុខភាពកូនចៅរបស់សម្តេចជាង ១៦ លាននាក់គិតគ្រប់សព្វបែបយ៉ាងធ្វើម៉េចអោយតែកូនចៅរស់នៅមានសេចក្តីសុខគ្រប់ៗគ្នា ។

លោកស្រី បាន ស្រីមុំ បញ្ជាក់ថា ” រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ប្រជាកសិករទូទាំងខេត្តប៉ៃលិន(កសិករដាំផ្ទាល់ មិនមែនឈ្មួញកណ្តាល) អោយបានជ្រាបថា រដ្ឋបាលខេត្ត នឹងប្រកាសទិញផ្លែមៀន ឬតាង៉ែន ដោយតម្លៃមួយសមរម្យទីផ្សារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ព័ត៌មានលំអិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ
097 7821 268, 097 7333 143″ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here