ប្រមុខការពារជាតិ អំពាវនាវ ប្រជាពលរដ្ឋបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ខណៈការចម្លងជំងឺកូវីដ១៩ ប្រភេទDelta នៅតែមាន

0
8

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ទោះបីជា អត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឱ្យយើងបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់ បានលើកឡើងថា «ទោះបីជា អត្រាចម្លងជំងឺកូវីដ-១៩ ហាក់បង្ហាញសញ្ញាថមថយបន្តិច តែករណីចម្លងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) នៅតែមាននៅឡើយ ដែលទាមទារឱ្យយើងបន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”»។

សួមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.៥៩៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.៩១៨នាក់ និងស្លាប់១.៧១៨នាក់។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៩,១៥៧,២៤៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here