នគរបាលចាប់ខ្លួនមេឆ្នោតខុសច្បាប់២នាក់ នៅស្រុកឯកភ្នំ

0
7

បាត់ដំបង៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចក្នុងភូមិសាស្ត្រស្រុកឯកភ្នំ កម្លាំងក្រុមអន្តរាគមន៍ចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ)ចំនួនទី២ទីតាំង ឃាត់ខ្លួនមនុស្សចំនួន២នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

សមត្ថកិច្ចបានឲ្យដឹងថាទីតាំងទី១ នៅចំណុចភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួន ឈ្មោះ យុន រីណា ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅខាងលើ និងទីតាំងទី២ នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃាត់ខ្លួនឈ្មោះ អ៊ុន ធារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅខាងលើ។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ប៊ិចសរសេរចំនួន១១ដើម, សៀវភៅកត់លេខឆ្នោត១ក្បាល, ក្រដាសកត់លេខឆ្នោតចំនួន១៦សន្លឹក, បន្ទាត់ចំនួន២, ប្រាក់ខ្មែរចំនួន ១០៤,០០០រៀល (មួយសែនបួនពាន់រៀល)។

ករណីនេះ អ្នកលក់កន្ទុយលេខខុសច្បាប់ទាំងពីរនាក់ខាងលើត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here