ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេច
អាចបញ្ចាំផ្ទះយកលុយទៅទិញមៀនពីកសិករដែលកំពុងជួបការលំបាកតែពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេ។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះសម្ដេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា ” ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យ
កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ
ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ
ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ
អភិបាលខេត្តបាត់ដំបង លោកជំទាវ
បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ
ពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រ
ដែលដាំមៀនដោយផ្ទាល់”។
សម្ដេចបញ្ជាក់ថា ” សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។ ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែល មានចំការមៀនច្រើននោះទេ សុំការយោគយល់ផង”៕