ជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវីតថ្មីភ្នំបាក់ ជាង៦០០នាក់បានឆ្លងកូវីដ-១៩

0
13

ភ្នំពេញ៖ ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ លោក ពារ ម៉ានិត បានឲ្យដឹងថា ជនបន្សាបគ្រឿងញៀននៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចំនួន ៦៦៣នាក់ ក្នុងនោះមានចំនួន៦០១នាក់ហើយបានរកឃើញឆ្លងកូវីដ-១៩ ខណៈមាន២៧នាក់ឆ្លងជំងឺបំម្លែងថ្មី Delta។

លោក ពារ ម៉ានិតថា ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនេះ បានធ្វើឱ្យក្មេងៗក្នុងមណ្ឌលមានការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង រហូតនាំគ្នាសម្រុករត់ចេញក្រៅ តែត្រូវបានចាប់ខ្លួនត្រឡប់មកវិញហើយ។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការបញ្ជូនពួកគេទាំងនោះទៅយក សំណាកបន្ទាន់នៅក្រុងប៉ោយប៉ែត(Delta) និងនៅក្នុងមណ្ឌលមួយចំនួន ក្នុងថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីក្មេងបន្សាបញៀនគ្រឿងញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចំនួន ៥០នាក់ រហូតដល់មានការចេញអន្តរាគមន៍បញ្ជាដោយផ្ទាល់ពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីតាមចាប់យកមកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here