នាយកដ្ឋានព័ត៌មានវិទ្យា ណែនាំឲ្យប្រុងប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms

0
10

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ក្រុមការងារទទួលបាននូវ សេចក្តីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។

បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូច ប្រើប្រាស់កម្មវិធី Microsoft Forms បង្កើតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិត ផ្សេងៗ ធ្វើជាអន្ទាក់លួចយកព័ត៌មានគណនី អ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់ អំពីប្រភព និងអាសយដ្ឋានគេហទំព័រ (URL) មុននឹងធ្វើការវាយបញ្ចូលឈ្មោះគណនីលេខកូដសម្ងាត់ ឬ ព័ត៌មានចាំបាច់ផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here