ជូនដំណឹង! តំបន់មួយចំនួននិងមានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២សីហា

0
10

ភំ្នពេញ៖ អគ្គិសនីកម្ពុជា(EDC)បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា” ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here