អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន៨៥លានរៀល ដល់មន្ត្រីនគរបាលវិជ្ជមានជំងឹកូវីដ-១៩

0
12

ភ្នំពេញ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងភរិយា បានឧបត្ថម្ភជាថវិកាសរុបចំនួន២០លានរៀល បន្ថែមជាលើកទី៣ ជូនដល់មន្ត្រីនរគរបាល នៃស្នងការដ្នាននគរបាលខេត្តព្រះសីហនុ ដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន២០នាក់ (ស្រី២នាក់) ដែលបានជាសះស្បើយចំនួន៥នាក់ (ស្រី២នាក់) ចំណែក១៥នាក់កំពុងសំរាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា។

សូមបញ្ជាក់ថា ការឧបត្ថម្ភទាំង៣លើកនេះ គិតជាថវិកាសរុបមានចំនួន ៨៥លានរៀល (ប៉ែតសិបប្រាំលាន)រៀល ស្មើនឹង៨៥នាក់រួចហើយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងឲ្យមន្ត្រីនគរបាលទាំង២០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក គួច ចំរើន និងភរិយា សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ចៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការ គឺ អាយុ វណ្ណៈសុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here