កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៥៣៣នាក់ ជាសះស្បើយ៦៣២នាក់ និងស្លាប់១៧នាក់

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ ចំនួន៥៣៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦៣២ នាក់ និងស្លាប់១៧ នាក់។

ក្នុងនោះ ៣៨៨នាក ជាករណីឆ្លងក្នុងសហគមន៍ និង១៤៥នាក់ ជាអ្នកដំណើរពីបរទេស។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកួវីដ១៩ សរុបចំនួន៨៧.៧២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨៣.២៩៨នាក់ និងស្លាប់១.៧៤៧នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here