លោក ឡេង ណាវ៉ាត្រា ប្រកាសជួយទិញមៀន ឬតាង៉ែនចំនួន១០០០តោន និងដាក់លក់វិញក្នុងតម្លៃខាតដើម

0
11

ភ្នំពេញ÷ លោក ឡេង ណាវ៉ាត្រា បានប្រកាសជួយទិញផ្លែមៀន ឬតាងែន របស់ប្រជាកសិករ ចំនួន១០០០តោន និងដាក់លក់វិញក្នុងតម្លៃខាតដើម។

តាមរយ:ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ឡេង ណាវ៉ាត្រាបានឲ្យដឹងថា “ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀន ឬតាង៉ែន ចំនួន1000តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ហើយខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ”។

លោកមានក្ដីសង្ឃឹមជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។

លោកបញ្ជាក់ថា “បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើង ជាងប្រជាជាតិរបស់យើងទេ(ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេទើបជាការជួយពិតប្រាកដ) មួយគ្រួសារជួយទិញ 5 គីឡូមិនច្រើននោះទេ។ ដោយខ្ញុំលក់ចេញតែ1900រៀលក្នុងមួយគីឡូប៉ុណ្ណោះខំមិនលេខទូរសព្ទ ខាងក្រោម និងចំនួនដែលត្រូវទិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here