ភ្នំពេញ៖ ខណៈពេលដែលមន្ត្រី ក.ប.ប. ប្រចាំសាខាខេត្តបន្ទាយមានជ័យនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានកំពុងចុះប្រតិបត្តិការ ឃ្លាំពិនិត្យទីផ្សារ ក៏ប្រទះឃើញសកម្មភាពឈ្មួញកំពុងតែជញ្ជូនទំនិញចេញពីមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន។
ដោយមានការសង្ស័យ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យ និងយកគំរូអាល់កុលមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍ខ្នាតតូច។
តាមលទ្ធផលនៃការវិភាគបានបង្ហាញថាអាល់កុលនោះគឺជាអាល់កុលក្លែងក្លាយ (មេតាណុល) បន្ទាប់មកមន្ត្រីជំនាញក៏បានដកហូតយកអាល់កុលចំនួន ៩៦០លីត្រមករក្សាទុកដើម្បីដោះស្រាយទៅតាមនីតិវិធី៕




