បុរសម្នាក់ចុះងួតទឹកស្ទឹង បណ្តាលឲ្យលង់ទឹកស្លាប់នៅស្រុកសណ្តាន់

0
10

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ស្ថិតនៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីលង់ទឹក១លើក ដោយបុរសម្នាក់ចុះងួតទឹកស្ទឹងបណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ រស់ វឿង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ។មូលហេតុ៖ មានជំងឺសរសៃប្រសាទចុះងួតទឹកស្ទឹង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសព បន្ទាប់ពីពិនិត្យរួចឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here