នគរបាលក្រុងសែនមនោរម្យ ចាប់ខ្លួនអ្នកញៀនល្បែងស៊ីសង៤នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ

0
9

ភ្នំពេញ៖ នគរបាលក្រុងសែនមនោរម្យ បានចុះធ្វើកាបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ) មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន៤នាក់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៥០នាទី នៅចំណុចផ្ទះឈ្មោះ ហេង អ៊ន់ (ហៅក្រៅយាយចេក) ស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន៤នាក់ ដែលមានឈ្មោះ៖ ១-ឈ្មោះ ហេង អ៊ន់ ហៅយាយចេក ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេង, និងជាម្ចាស់ផ្ទះ) ។ ២-ឈ្មោះ ឈិត សារ៉េត ហៅយាយញឹម ភេទស្រី អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  (អ្នកលេង) ។ ៣-ឈ្មោះ តាំង ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកលេង) ។ ៤-ឈ្មោះ ឡុង ចំប៉ា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកឈរមើល) ។

វត្ថុតាងដកហូតរួមមាន៖ បៀរចំនួន៦ហ៊ូ ស្មើនឹង ៣១២សន្លឹក ។

បច្ចុប្បន្ន អ្នកប្រព្រឹត្តល្បែងស៊ីសងទាំង៤នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here