ហួសចិត្ត! កូនចិត្តខ្លាំងខឹងម្ដាយ មិនដណ្ដឹងប្រពន្ធឱ្យវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

0
34

ខេត្តស្វាយរៀង៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យជា កូនប្រុសម្នាក់ខឹងម្ដាយមិនព្រម ទិញម៉ូតូនិងដណ្ដឹងប្រពន្ធឲ្យបានប្រើហិង្សាដោយវាយបំផ្លាញទ្រព្យសម្បត្តិរបស់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង៨និង២០នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២១ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គោយ ស៊ីហា ហៅក្រៅប៉ោកភេទ អាយុ៣៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិកមានម្ដាយឈ្មោះ ម៉ម ភេទអាយុ៦៥ មុខរបរកសិករ រស់ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានមានករណី អំពើហិង្សាក្នុងគ្រួសារមួយកើតឡើត នៅត្រង់ចំណុចផ្ទះ៤០០ខ្នងដំបូលខៀវ ស្ថិតភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បង្កឡើងជនសង្ស័យជាកូនប្រុស បានយកចបកាប់ទៅលើជណ្តើរ ផ្ទះបណ្តាល ឱ្យមានការខូតខាតដោយសារ ខឹងម្តាយបង្កើតមិនទិញម៉ូតូនិង ដណ្តឹងប្រពន្ធឱ្យ ទើបកំលាំង សមត្ថកិច្ចបានមកអន្តរាគមន៍ និងបានឃាត់ខ្លួនមកសាកសួរតែម្ដង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពប្រាប់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា ដោយវាយ បំផ្លាញទ្រព្យសម្បត្តិនៅផ្ទះរបស់ខ្លួនមែនទើបសមត្ថកិច្ចកសាងសំណុំរឿងមកអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here