ពលរដ្ឋប្រគល់កន្ធាយយក្សកម្រមួយក្បាលទម្ងន់ ជាង៣០គីឡូក្រាម ជូនជំនាញជលផល ដើម្បីអភិរក្ស

0
11

ខេត្តកំពង់ចាម៖ កន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបានអ្នកភូមិចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ ហើយបានយកទៅប្រគល់មន្ត្រីជំនាញ ដើម្បីធ្វើការអភិរក្ស។នេះបើយោងតាម មន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោក អ៊ុក ណារិន នាយខណ្ឌជលផល ខេត្តកំពង់ចាម បានឲ្យដឹងថា សត្វកន្ធាយយក្ស ១ក្បាល នេះ គឺជាប្រភេទកន្ធាយ ដែលគេ ហៅឈ្មោះថា កន្ធាយពូជអាស៊ី (Cartilaginea Asiatic soft-shell turtle) ហើយវាសត្វកម្រ និងជិតផុតពូជអស់ហើយ។

លោកបញ្ជាក់ទៀតថា កន្ធាយអាស៊ីញី ១ក្បាលនេះ មានទម្ងន់ ៣៣.៩គីឡូក្រាម ហើយមិនងាយមានអាយុកាលបានធំប៉ុណ្ណឹងឡើយ ព្រោះកន្ធាយមួយក្បាលនេះរស់នៅក្នុងទឹកបឹង ដែលគេហៅ បឹងស្នាយ ស្ថិតក្នុងភូមិតាណេង សង្កាតសំបួរមាស ក្រុងកំពង់ចាម។

លោកនាយខណ្ឌជលផល ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមថា ក្រោយពីអ្នកភូមិនេសាទ ចាប់បានកន្ធាយយក្សនេះ ក៏បានយកមកប្រគល់ខណ្ឌរដ្ឋបាលជលផល ហើយលោកនឹងនាំ យកទៅប្រគល់ជូនក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើប្រលែងនៅតំបន់ ដែលមានសុវត្ថិភាព និងអភិរក្សបន្តទៀតកុំឲ្យពូជសត្វដ៏កម្រនេះរង់ការផុតពូជ៕

LEAVE A REPLY

Please enter your comment!
Please enter your name here