សមត្ថកិច្ចចាប់ខ្លួន បុរសល្មោភកាមម្នាក់ ប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន

0
10

ព្រះវិហារ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះ(ផ្ទះនៅស្រែ) ស្ថិតនៅភូមិកាំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីឃាត់ខ្លួននេះតាមបណ្តឹងឈ្មោះ ជឹម គីន ភេទស្រី អាយុ៥៤ឆ្នាំ មិខរបរកសិករ ត្រូវជាម្តាយជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ រ.ស.ក អាយុ១៣ឆ្នាំ មុខរបរសិស្ស។

ជនសង្ស័យឈ្មោះ កែវ ជា (ហៅ ឆាន់) ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់ សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នជនសង្ស័យត្រូវជំនាញយើងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here