ក្រសួងកសិកម្ម កំពុងរកដំណោះស្រាយក្នុងការនាំចេញ ផ្លែមៀនទៅកាន់ទីផ្សារបរទេស

0
16

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងរិះរកមធ្យោបាយក្នុងការនាំចេញ ផ្លែមៀនស្រស់ ទៅកាន់ទីផ្សារបរទេស។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២០ ខែសីហា បានឲ្យថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់កម្រិតកំណត់ ឬជាប់របាំងភូតគាម អនាម័យដែលតម្រូវឲ្យសមត្ថកិច្ចភូតគាម អនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាម អនាម័យ នៃប្រទេសនាំចូលជាមុន តាមរយៈការស្នើសុំវាយ តម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធនឹង ការនាំចូលផ្លែមៀន ប៉ៃលិននេះ។

ក្រសួងបញ្ជាក់ថា “ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម និងក្រសួងការបរទេសខ្មែរ បាននិងកំពុងសហការ ស្នើសុំសមត្ថកិច្ច ពាក់ព័ន្ធនៃប្រទេសចិន និងប្រទេសថៃ ដើម្បីពន្លឿន នីតិវិធីពាក់ព័ន្ធនឹងការចរចា ស្ដីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យដូចបានជម្រាបជូនខាងលើ”។

ជាមួយគ្នានោះក្រសួងកសិកម្ម បានធ្វើការអំពាវនាវចំពោះ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិស័យឯកជន សហគមន៍កសិកម្មនិងអន្តរស្ថាប័ន ពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយក្រសួង ក្នុងការជំរុញ ការនាំចេញផលិតផលផ្លែមៀនស្រស់ទៅកាន់ទីផ្សារបរទេសដោយពិនិត្យលទ្ធភាព ធ្វើការវិនិយោគក្នុងការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ឲ្យបានទាន់ពេលវេលា និងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការស្រូបយកផលិតផល មកធ្វើការកែច្នៃនាំចេញ ឲ្យបានជាអតិបរមាភ្លាមៗ នៅក្រោយពេល មានការឯកភាព ជាមួយប្រទេសនាំចូលលើ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាម អនាម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here