ភំ្នពេញ៖ ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់សាលាខណ្ឌដង្កោ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានធ្វើការកម្ទេចចោលអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០១ ប៊ីដុង ដែលស្មើនឹង ២១, ០៥២ លីត្រ ដែលបានមកពីការចាប់ និងដកហូតតាមបណ្ដាទីផ្សារកន្លងមក ស្ថិតនៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមរំលឹកថា យោងតាមរបាយការណ៍បានបង្ហាញថា រយៈពេល៧ខែឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានត្រួតពិនិត្យគុណភាពអាល់កុល និងជែលលាងដៃគ្រប់ប្រភេទនៅតាមបណ្តាឃ្លាំងស្តុក ទីផ្សារ និងឱសថស្ថាន រកឃើញ និងរឹបអូសមកកម្ទេចចោលសាធារធាតុមេតាណុលចំនួន ៩៦,៧៣៧លីត្រ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលការដើម្បីបន្តនីតិវិធីតាម ច្បាប់ផងដែរ៕

