កោះកុង៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកក្នុងព្រែកកោះប៉ោ ចំណុចកំពង់ទឹក ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងបានចុះកន្លែងកើតហេតុដើម្បីទាញសាកសព ដាក់នៅលើគោកដើម្បីពិនិត្យស៊ើបអង្កេតតាមនីតិវិធី។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា សាកសពមិនស្គាល់អត្តសញ្ញាណ បានធ្លាក់ទឹកស្លាប់ ហើយអណ្ដែតទឹកប៉ះវត្ថុរឹងធ្វើឲ្យរលាត់លើខ្លួនមួយចំនួន។
ក្រោយពីបានពិនិត្យសាកសពរួច កម្លាំងសមត្ថកិច្ចបានបញ្ជូនសាកសពទៅវត្តជោតញ្ញាណចាត់ចែងតាមប្រពៃណី៕


