សមត្ថកិច្ចបង្ក្រាបករណីលេងអាប៉ោងមួយកន្លែង នៅក្រុងបាត់ដំំបង ឃាត់ខ្លួនមនុស្ស៣នាក់

0
8

បាត់ដំបង៖ អនុវត្តន៍តាមការណែនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង( ភ្នាល់ អាប៉ោង )១ករណីធ្វើការឃាត់ខ្លួនមនុស្ស៣នាក់។

ការបង្ក្រាបនេះបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៤២នាទី នៅចំណុចមាត់ស្ទឹង ស្ថិតនៅក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖
១-ឈ្មោះ ប៊ុត វ៉ា ភេទប្រុស អាយុ៤៤ ឆ្នាំ មានទីលំនៅ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
២-ឈ្មោះ ណាត នី ភេទប្រុស អាយុ ៦៣ ឆ្នាំ មានទីលំនៅ ភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣-ឈ្មោះ ឡៅ ប៊ុនហុង ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិក្តុល សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ មេអាប៉ោងចំនួន១គ្រាប់ ,ចានសម្រាប់បង្វិលមេអាប៉ោង ចំនួន១,ធុងជ័រដាក់ដី សម្រាប់ទ្រចានអាប៉ោងចំនួន១ ,ផ្តិលជ័រសម្រាប់គ្របមេ អាប៉ោងចំនួន១ ,កម្រាល ការ៉ុង សម្រាប់ចាក់អាប៉ោងចំនួន១និងម៉ូតូចំនួន២គ្រឿង។

បច្ចុប្បន្ន ការិយាល័យជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here