បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ពីបទនាំពលករឆ្លងដែនខុសច្បាប់

0
10

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ។

ជនសង្ស័យមានឈ្មោះ ពឺត ពេត ហៅ ពឺន ពេត ភេទប្រុសអាយុ ៣៨ឆ្នាំ នៅភុមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក។

ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយជាប់ចោទពីបទការនាំយកពលករចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន ។ហើយត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បាននៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១នៅនឹងផ្ទះជនជាប់ចោទ នៅភូមិល្បើកស្វាយ ឃុំ ស្វាយចេក ស្រុកស្វាយចេក។

ជនជាប់ចោទឈ្មោះ ពឺត ពេតហៅ ពឺន ពេត ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here