សម្តេច ស ខេង អញ្ជើញទៅកាន់ប្រទេសបារាំង ២សប្តាហ៍

0
12

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសារធុរផ្ទាល់ខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងរយៈពេលអវត្តមាននេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here