កម្ពុជានិងមានភ្លៀងធ្លាក់លាយឡំ ផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៥ដល់ចុងខែសីហា

0
8

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀង ធ្លាក់ពីមធ្យមទៅច្រើន លាយឡំនឹងបាតុភូតផ្គរ រន្ទះនឹងខ្យល់ កន្ត្រាក់ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ខែសីហាខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាមទឹកបានបញ្ជាក់ថាក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា ក្នុង កម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាបទាប ITCZ សារជាថ្មីផងដែរ។

ក្រសួងបន្តាថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧អង្សាសេ និហ សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤៥អង្សាសេ។ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន និងមានលាយឡំទៅដោយផ្គរ រន្ទះនឹងខ្យល់កន្ត្រាក់។

ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនឹហ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ
អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និង រលកសមុទ្រមធ្យម។

ជាមួយគ្នានោះក្រសួងធនធានទឹកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here