បាត់ដំបង៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ១នាក់ឈ្មោះ ធី វណ្ណហុង ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើង នៅចំនុចក្រុមទី២៧ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពីទទួលបណ្តឹងភ្លាម កំលាំងនគរបាលជំនាញនៃអធិការនគរបាលក្រុង បានធ្វើការស៊ើប អង្កេតស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាល ក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីហិង្សាខាងលើក។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាកាប់ទៅលើជនរងគ្រោះពិតប្រាកមែន គឺនៅពេលដែល ជនរងគ្រោះបានវាយមកលើខ្លួនមុនទើបខ្លួនទាញកាំបិតប៉័ងតោយកទៅកាប់លើជនរងគ្រោះបណ្តាលអោយរងរបួសត្រង់ដៃ។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាមធ្យោបាយបង្កហេតុមាន កាំបិតប៉័ងតោដងដែកចំនួន១។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុង រៀបចំបញ្ជូនសំណុំរឿងនិងជនសង្ស័យមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕













