បាត់ដំបង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង២០នាទី កម្លាំងផ្នែកប្រឆាំង គ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ ឲ្យចាប់ខ្លួន និងឃុំខ្លួន១លើក លេខ ៤៥៣ តព្រ/២១ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឲ្យនាំខ្លួន ជនជាប់ចោទម្នាក់ឈ្មោះ វ៉ែន វី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ចំណុចភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ជនត្រូវចោទខាងលើបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕













