បាត់ដំបង៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៩និង០០នាទីយប់ មានបុរសម្នាក់ឈ្មោះ ងួន លី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានថតផ្លែមៀនបង្ហោះវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានខ្លឹម សារញុះញង់បំផុសបំផុលអោយម្ចាស់ចំការនៅក្នុង ស្រុកកំរៀង មានការភាន់ច្រឡំលើ ចំណាត់ការរបស់ រាជរដ្ឋាភិបាលជុំវិញការទិញផ្លែមៀនពីម្ចាស់ចំការមៀនដែលក្រីក្រ។
បុគ្គលខាងលើក៏បានព្យាយាមថតវីដីអូចោទប្រកាន់ក្រុមការងាររបស់រាជរដ្ឋាភិបាល ថាពុំបាន យកចិត្តទុកដាក់ជាមួយម្ចាស់ចំការមៀន។ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំរៀង សហការជា មួយកម្លាំងការិយាល័យសន្តិសុខនៃស្នងការ ដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុគ្គលខាងលើឈ្មោះ ងួន លី ពីបទញុះញង់បំផុសបំផុលក្នុងបណ្ដាញ សង្គមហ្វេសប៊ុក។
បច្ចុបប្បន្ន សមត្ថកិច្ចជំនាញបានរៀបចំបញ្ជូនសំណុំរឿងនិងជនសង្ស័យសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕