ឃាត់ខ្លួនជនសង្ស័យ៧នាក់ ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់

0
13

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅម៉ោង១៥ និង០០នាទី ក្រុមការងារអនុវត្តច្បាប់ថ្នាក់ខេត្ត (កូវីដ-១៩) និងក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការ និងដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលល្មើសទៅនឹងវិធានការរដ្ឋបាល និងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង (បៀរ) ស្ថិតនៅភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្រ្តីនគរបាលក្រុងស្ទឹងត្រែង បានឲ្យដឹងថា អ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន៧នាក់មានឈ្មោះ ១-ឈ្មោះ ឃុន ឡៃភួង ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង។ ២-ឈ្មោះ ស ម៉ុម ភេទស្រី អាយុ ៣៦ឆ្នាំមានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង។ ៣-ឈ្មោះ កែវ សុថៃ ភេទស្រី អាយុ ៣៩ឆ្នាំមានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង។ ៤-ឈ្មោះ អី នី ភេទប្រុស អាយុ ៤៦ ឆ្នាំមានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង។ ៥-ឈ្មោះ ស្រី តុប ភេទស្រី អាយុ ៤៦ ឆ្នាំមានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង។ ៦-ឈ្មោះ អូន ស្រីណា ភេទស្រី អាយុ ២២ឆ្នាំមានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង។ ៧-ឈ្មោះ អ៊ុល សុប៊ិន ភេទប្រុស អាយុ ២៦ ឆ្នាំមានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង។

វត្ថុតាងដកហូតរួមមាន៖ បៀរចំនួន២ហ៊ូរ, កំរាលផួយពីរផ្ទាំង។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន៧នាក់ ទៅអយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here