ជនរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងកួចបាត់ ពេលមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ ពេលនេះរកឃើញសាកសពហើយ

0
9

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងក្រុមអនុវត្តច្បាប់ កូវីត-១៩ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានសហការ ចុះរុករកជនរងគ្រោះ ដែលត្រូវជំនន់ទឹកភ្លៀងកួចបាត់ ពេលមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ បានរកឃើញសាកសពបុរសជាជងរងគ្រោះហើយ នៅចន្លោះស្ពានអង្គការម្លប់តាប៉ាង ទៅស្ពាន ភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពេលនេះកម្លាំងសម្ថកិច្ចកំពុងធ្វើការកំណត់អត្តសញ្ញាណជនរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here