ខេត្តបាត់ដំបង៖ អធិការនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី២៥ខែ សីហា ឆ្នាំ២០២១ បានដឹកនាំបង្រ្កាបករណីលួចកាត់ខ្សែភ្លើងពេលយប់១ករណី ក្នុងនោះឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ ស៊ិន សុផល ភេទប្រុស អាយុ៣២ឆ្នាំមានទីនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតបានខ្សែភ្លើងប្រវែង៥០ម៉ែត្រ(ហាសិប)។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១វេលាម៉ោង១នាទី១០ រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ខែសីហាឆ្នាំ២០២១មានករណីអំពើលួច(កាត់ខ្សែភ្លើង) មួយកើតឡើងនៅត្រង់ ចំណុចភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនសង័្សយខាងលើ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងរបស់ឈ្មោះ ប៉ិន តារារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំរស់នៅ ភូមិរតនៈសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងពេលកំពុងធ្វើសកម្មភាព បានបន្តិច ក៏ត្រូវសមត្ថកិច្ច នគរបាលបង្រ្កាបឃាត់ខ្លួនបានតែម្តង។
សម្ភារៈដកហូតមាន៖ ដង្កាប់ដង ពណ៌ខៀវ ចំនួន១, កង់ ពណ៌ផ្កាឈូក ចំនួន១គ្រឿង, ខ្សែភ្លើងប្រវែង ៥០ ម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនវត្តតាមនីតិវិធី ច្បាប់ រីឯខ្សែភ្លើងបានប្រគល់ជូនជនរងគ្រោះវិញ៕













