អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុល ជ្រុងនិរតីនៃខឿនរួតទី៣ប្រាសាទបាយ័ន្ត

0
13

ភ្នំពេញ៖ ដើម្បីលើកតម្លៃសំណង់បុរាណ និងពង្រឹងភាព រឹងមាំឡើងវិញនៃរចនាសម្ពន្ធប្រាសាទ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ពង្រឹងរចនាសម្ពន្ធជ្រុងនិរតីនៃខឿនរួតទី៣ តាំងពីដើមឆ្នាំ២០២១មក រហូតមកដល់ពេលនេះបានបញ្ចប់ដោយជោគជ័យ។

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ វិទ្យាបង្ការ បានឱ្យដឹងថា ក្នុងដំណើការជួសជុល ក្រុមការងារបានផ្តោតសំខាន់ទៅលើការពង្រឹងជញ្ជាំងខឿន និងកន្លែងថ្មបាយក្រៀមដែលក្រៀកចេញពីគ្នា រៀបចំផ្គុំថ្មឡើងវិញតាមលក្ខណៈដើម និងពង្រឹងលើគុណភាពដីរបស់គ្រឹះបុរាណ។

ក្នុងកិច្ចការនេះ ក្រុមការងារក៏បានប្រើប្រាស់ថ្មថ្មីខ្លះៗដើម្បីជំនួសថ្មចាស់ ដែលបានខូចខាតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here