បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងឈរចាំបង់ត្រីដួលចូលក្នុងទឹក។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខលូអាងជើងគ្រួស ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាន អៀម អាយុ៦៣ឆ្នាំ រស់នៅភូមិពង្រតាឡី ឃុំអំពិល ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ។ មុនពេលកើហេតុជនរងគ្រោះបានមកបង់ត្រីនៅចំណុចមុខលូហូរចេញពីអាងជើងគ្រួស នៅពេលកំពុងឈរចាំបង់ត្រីស្រាប់ដួលចូលក្នុងទឹកមិនដឹងមូលហេតុ បណ្តាលលង់ទឹកស្លាប់តែម្តង។
ប្រភដដែលបានបញ្ជាក់ថា បើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះ មានជំងឺប្រចាំកាយ(លើស ឈាម) ។ ដូច្នេះនៅពេលគាត់កំពុងឈរចាំបង់ត្រី សង្ស័យជំងឺលើសឈាមរើឡើង បណ្តាលឲ្យគាត់ងងឹតមុខដួលធ្លាក់ចូលក្នុងទឹកលង់ស្លាប់ ហើយត្រូវបានអ្នកទៅបង់ជាមួយជួយស្រង់មកដាក់លើគោក និងត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕













