Zoom បន្ថែមមុខងារដែលអាច សម្គាល់កាយវិការមួយចំនួន សម្រាប់អ្នកប្រើប្រាស់ iPad

0
10

ដោយសារតែជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាល នៅជុំវិញពិភពលោក ក្រុមហ៊ុនភាគច្រើនបាន បន្តឱ្យបុគ្គលិកពួកគេ ធ្វើការងារពីចម្ងាយ។ ដូច្នេះក្រុមហ៊ុនបង្កើតកម្មវិធី video conferencing តែងតែព្យាយាមបន្ថែមមុខងារថ្មីៗ ដើម្បីទាក់ទាញអ្នកប្រើប្រាស់។ នេះបើតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

ជាឧទាហរណ៍ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Zoom បានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន ដែលក្នុងនោះពួកគេក៏បាន បន្ថែមមុខងារដែលអាចសម្គាល់ កាយវិការមានដូចជា លើកដៃ (Raise Hand) និងឱ្យមេដៃ (Thumbs Up) សម្រាប់អ្នកប្រើប្រាស់ iPad។

នៅពេលដែលលោកអ្នកលើកដៃ កម្មវិធីនឹងបង្ហាញរូបសញ្ញា ‘លើកដៃ’ នៅក្នុងរូបភាពវីដេអូរបស់លោកអ្នក ដែលជាសញ្ញាប្រាប់ទៅ អ្នកគ្រប់គ្រងកិច្ចប្រជុំថាលោកអ្នកមានសំណួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here