ម្តាយធ្វេសប្រហែស! កុមារីអាយុ៣ឆ្នាំម្នាក់ លង់ទឹកប្រឡាយស្លាប់

0
14

ខេត្តបន្ទាយមានជ័យ៖ គួរឲ្យសង្វែគណាស់ក្មេងស្រីអាយុ៣ឆ្នាំលង់ទឹកប្រឡាយស្លាប់ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ខែសូហា ឆ្នាំ ២០២១ នៅភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡោច ញ៉ាញ់ ភេទស្រីអាយុ៣ឆ្នាំ រស់នៅភូមិ បឹងសុក្រំ ឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។មុនពេលកើតហេតុ ម្តាយដឹងថាកូនស្រីបានដើរតាមខណៈដែលខ្លួនដើរទៅលេងផ្ទះអ្នកជិតខាង ពេលទៅដល់ផ្ទះអ្នកជិត បានមួយសន្ទុះ ទើបនឹកឃើញកូន ហើយមិនបានចាប់អារម្មណ៍ថាកូនចុះលេងទឹកប្រឡាយទេ ពេលត្រឡប់ដើរមករកកូនវិញក៏ប្រទះឃើញកូនលង់ទឹកប្រឡាយស្លាប់នៅចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។

ប្រភពដដែលបានបញ្ជាក់ថា ឪពុកកុមារីរងគ្រោះឈ្មោះសេង ឡោច អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ ហេង ចន្ធី អាយុ២៤ឆ្នាំ ។កុមារីរងគ្រោះជាកូនទី២ សពត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យ តាមប្រពៃណីទាំងក្តីអាឡោះអាល័យជាទីបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here