សូមប្រុងប្រយ័ត្ន ការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ Money Flipping Scam លើបណ្តាញទំនាក់ទំនងសង្គម!

0
9

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា ដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។

តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជា ប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%) ក្នុងនោះគណនីបណ្តាញសង្គម មានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាម ស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍ នៃភាពរីកចម្រើនបច្ចេកវិទ្យា។

នៅមួយរយៈនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគ លើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នក          ត្រូវបានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជនជាតិខ្មែរ) ទាក់ទងមកគណនី        របស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើន      ក្នុងរយៈពេលយ៉ាងខ្លី។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេល ចំណាយប្រាក់វិនិយោគលើជំនួញ ដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖ អត្ថបទនេះមានគោលបំណង អប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថា អត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here