ឃាត់ខ្លួនមនុស្ស៧នាក់ ផាកពិន័យម្នាក់ៗមួយលានរៀល ករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង

0
12

ស្ទឹងត្រែង៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោយពីមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយក្រុមការងារអនុវត្តច្បាប់ ថ្នាក់ខេត្ត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ដែលល្មើសនិងវិធានការរបស់រដ្ឋបាល ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដកហូតវត្ថុតាងរួមមាន៖ បៀរចំនួន ២ហ៊ូរ និងកម្រាលផួយពីរផ្ទាំង នឹងបានធ្វើការផាកពិន័យ ក្នុងម្នាក់ ចំនួន ១,០០០,០០០រៀល។

ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖

១/ ឈ្មោះ ឃុន ឡៃភួង ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
២/ ឈ្មោះ ស ម៉ុម ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៣/ ឈ្មោះ កែវ សុថៃ ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៤/ ឈ្មោះ អី នី ភេទប្រុស អាយុ ៤៦ ឆ្នាំមានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៥/ឈ្មោះ ស្រី តុប ភេទស្រី អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៦/ឈ្មោះ អូន ស្រីណា ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
៧/ឈ្មោះ អ៊ុល សុប៊ិន ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here