រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង បើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន កិនបុរសម្នាក់ បែកក្បាល ធ្លាយខួរស្លាប់ មួយរំពេច

0
13

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង លែន បើកបត់ឆ្លងផ្លូវទៅ មិនបានប្រយ័ត្ន បានបុកបុរសម្នាក់រួចកិនអូសជាច្រើនម៉ែត្រ ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុក ស៊ីម៉ងត៍ក្រុមហ៊ុន ជីប ម៉ុង លែន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A-0726ធ្វើដំណើរ តាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិង ផ្លូវ៣២៧ បានបត់ឆ្វេងដៃទៅទិសខាងកើត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CM-2121ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស ទិសដៅគ្នាពីត្បូងទៅជើងបានបុកនិងកិនបុរសម្នាក់ម្ចាស់ម៉ូតូបណ្ដាលឲ្យបែកក្បាល ធ្លាយខួរស្លាប់ មួយរំពេច ។

បន្ទាប់មកតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ឃើញសភាពមិនស្រួលក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមក ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើ កំណត់ ហេតុស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here