ភ្នំពេញ៖ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ បឹងកេងកង និងកម្លាំងរបស់សាលាខណ្ឌបឹងកេងកង បានចុះធ្វើកិច្ចសន្យាទីតាំង ហាង LOST lM PHNOM PENH ផ្លូវលេខ143 ភូមិ5 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង មិនអនុញ្ញាតឲ្យលក់ គ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការសុខាភិបាល គឺរក្សាគម្លាតសង្គម។
យោងតាម ហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានឲ្យដឹងថា ករណីបើហាងខាង លើនេះ បើកបំពានវិធានការសុខាភិបាល អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ គ្មានការលើកលេង ឡើយ៕













