លោកយាយអាយុ៧៦ឆ្នាំ នៅស្រុកអូរាំងឪ ជាអ្នកចាក់វ៉ាក់សាំងលេខរៀងទី៩លាន

0
7

ភ្នំពេញ៖ លោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លានដែលនឹងទទួលបានថវិកាឧបត្ថម្ភ ១០លានរៀល និងសម្ភារៈមួយចំនួនទៀតពីសម្ដេចតេជោ ហ៊ុន សែន។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំសូមអបអរសាទរលោកយាយព្រំកួយអាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀងឃុំមៀនស្រុកអូរាំងឪខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាននៅថ្ងៃនេះ។ មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់ គឺស្មើនឹង 90.12%នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវវ័យដែលមកដល់ពេលនេះចាក់បាន72.58%នៃចំនួន១.៩៦៦.៩៣១នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី៣ឬដូសជំរុញនោះទេ។

ប្រសិននិយាយពីតួលេខសរុបយើងចាក់បានលើស១០លាននាក់ដែលប្រមាណ65.25%នៃប្រជាជនសរុប១៦លាននាក់។ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា ១០លានរៀល និងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់»៕

LEAVE A REPLY

Please enter your comment!
Please enter your name here