មុខសញ្ញាលួចម៉ូតូម្នាក់ ត្រូវបានឃាត់ខ្លួនក្រោយធ្វេីសកម្មភាពបានតែបន្តិច នៅក្រុងបាត់ដំបង

0
13

ភ្នំពេញ÷ នគរបាលខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួ នជនសង័្សយចំនួនម្នាក់ ករណីលួចម៉ូតូ។ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី២៨ខែ សីហា ឆ្នាំ ២០២១វេលាម៉ោង ១០ និង៣០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនស្ស័យមានឈ្មោះ សួង វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់ នៅភូមិសូ ភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វត្ថុតាងដកហូតបានមានម៉ូតូចំនួន១គ្រឿង។

សូមជម្រាបជូនថា នាថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០ ២១ នៅចំណុចបុរីរំចេក ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយខាងលេីបានធ្វេីសកម្មភាពលួចយកម៉ូតូចំនួន១ គ្រឿង ជារបស់ជនរងគ្រោះឈ្មោះ តឿ ឡែន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលម៉ូ តូ ម៉ាកស៊ុយស៊ុយ អេចសេឡូ ពណ៌ក្រហម។

នៅពេលដឹងថាបាត់ម៉ូតូជនរងគ្រោះជាម្ចាស់បាន រាយការណ៍ផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាល ហេីយតាមរយៈព័ត៌មាននេះ សមត្ថកិច្ចបានស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបាន នៅក្នុងថ្ងៃដ ដែលនោះនិងដកហូតវត្ថុតាងប្រគល់ជូនជនងគ្រោះវិញ។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់សាលាដំបូងខេត្តបាត់ ដំបងអនុវត្តតសមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here